Wednesday, December 27, 2017
តារាចម្រៀងល្បីៗកូរ៉េខាងត្បូងទៅលាលោកJonghyunជាលើកចុងក្រោយទាំងទឹកភ្នែក
បន្ទាប់ពីទទួលដំណឹងមរណភាពរបស់តារាចម្រៀងនាំមុខនៃក្រុមចម្រៀងSHINee លោក Kim Jonghyun បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនថាអ្នកគាំទ្រមិនថាអ្នកចម្រៀងដូចគ្នា។គ្រប់គ្នាបានបង្ហាញក្ដីសោកសង្រេង ចំពោះការបាត់បង់កំពូលតារាចម្រៀងវ័យ២៧ឆ្នាំរូបនេះ។ក្រុមចម្រៀងល្បីៗរបស់កូរ៉េខាងត្បូងដូចជាGirls' Generation ក្រុមBTS និងEXOជាដើម បានទៅលាលោក Kim Jonghyunដល់មន្ទីរពេទ្យទាំងទឹកភ្នែក។
លោកJonghyunត្រូវបានបងស្រីប្រទះឃើញសន្លប់នៅក្នុងផ្ទះរបស់លោកនៅGangnam នាម៉ោងប្រមាណ៦ល្ងាច។ភ្លាមៗលោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្ដែជាអកុសលក្រុមគ្រូពេទ្យមិនអាចជួយបានទេ។ការស្លាប់របស់លោកប៉ូលិសរាយការណ៍ថា ដោយសារការធ្វើអត្ដឃាត។លោកធ្លាប់មានបញ្ហាធ្លាក់ទឹកចិត្ដខ្លាំង។សារចុងក្រោយដែលលោកបានផ្ញើទៅបងស្រីគឺ “ខ្ញុំពិតជាពិបាកខ្លាំងណាស់ពេលនេះ។សូមប្រាប់អ្នករាល់គ្នាឲ្យខ្ញុំផង ប្រាប់ថាខ្ញុំមានអារម្មណ៍មិនល្អទេ។នេះជាសារចុងក្រោយរបស់ខ្ញុំ។”
សូមបញ្ជាក់ថា លោកJonghyunបានបង្ហាញខ្លួនជាមួយក្រុមSHINeeក្នុងឆ្នាំ២០០៨។លោកមិនត្រឹមជាអ្នកចម្រៀង ជាអ្នករាំនោះទេ លោកក៏ជាអ្នកសរសេរចម្រៀង ហើយអាចច្រៀងទោលបានយ៉ាងពិរោះទៀតផង។ថ្មីៗនេះលោកទើបបានបង្ហាញខ្លួនក្នុងការប្រគុំតន្ដ្រីមួយនៅទីក្រុងសេអ៊ួល៕
ស្ដ្រីនៅជប៉ុនពិតជានឿយហត់ក្នុងការស្វែងរកដៃគូជីវិត?
ស្របពេលដែលសង្គមជប៉ុននិងប្រព័ន្ធផ្សព្វផ្សាយកំពុងជំរុញឲ្យស្ដ្រីនៅជប៉ុនស្វះស្វែងរកដៃគូជីវិត មានប្រមាណជា៦០ភាគរយនៃស្ដ្រីដែលគ្រប់អាយុរៀបការបាននិយាយថា ពួកគេមិនទាន់មានអារម្មណ៍ល្អគិតរឿងស្នេហានៅឡើយទេ។នេះបើតាមការស្ទង់មតិធ្វើឡើងដោយ Yomeishu។
វាពិតជារឿងគួរឲ្យសោកស្ដាយណាស់ ដែលស្ដ្រីទាំងអស់នោះក៏ជាផ្នែកមួយស្ថិតក្នុងចំណោមបុរស កំពុងតែធ្វើការហួសកំណត់ប្រចាំថ្ងៃ។ដូច្នេះស្ដ្រីហាក់ដូចជាអស់កម្លាំង មិនចង់គិតពីរឿងស្នេហានោះទេក្រៅពីតែពីសម្រាកបន្ទាប់ពីការបំពេញការងារ។ចំពោះការណាត់ជួបជាមួយដៃគូស្នេហាវិញ ពួកគេបែរគិតថាជាភាពស្មុគស្មាញនិងតានតឹងទៅវិញ។
សូមបញ្ជាក់ថា ដោយសារតែបញ្ហានេះក៏ជាផ្នែកមួយនៃការខ្វះកម្លាំងពលកម្មនៅក្នុងប្រទេសជប៉ុនផងដែរ។ស្ដ្រីដែលមានអាយុអាចសម្រាលកូនបានមានអត្រាកាន់តែតិច ធ្វើឲ្យមានទារកទើបកើតតិចដែរ រហូតជប៉ុនមានបញ្ហាខ្វះកម្លាំងពលកម្ម ប៉ុន្ដែបែរកើនឡើងចំនួនមនុស្សចាស់។បច្ចុប្បន្ន ជប៉ុនកំពុងស្វែងរកកម្លាំងពលកម្មក្រៅស្រុក ទៅបំពេញកម្លាំងពលកម្មក្នុងស្រុក៕
តើនឹងមានអ្វីកើតឡើង បើញ៉ាំចេកទុំនៅពេលយប់?
ចេកសម្បូរដោយជាតិសរសៃ ជួយសម្រួលដល់ការរំលាយអាហារ និងមានអត្ថប្រយោជន៍ជាច្រើនទៀត សម្រាប់សុខភាព។ ជាការពិតណាស់ ចេកមានអត្ថប្រយោជន៍សម្រាប់រាងកាយ ប៉ុន្តែបើអ្នកញ៉ាំវា ខុសពេល នឹងបង្កជាទុក្ខទោសដល់អ្នកទៅវិញទេ។
មានការណែនាំគួរចៀសវាងញ៉ាំចេកនៅពេលយប់ វាអាចបណ្តាលអោយក្អក និងផ្តាសាយ ។ សម្រាប់អ្នកទម្លាប់ញ៉ាំចេកពេលយប់ គួរផ្លាស់ប្តូរ មកញាំនៅពេលថ្ងៃវិញ ព្រោះក្រៅពីហេតុផលខាងលើ ការញ៉ាំចេកនៅពេលថ្ងៃ នឹងធ្វើឲ្យអ្នកមានថាមពលពេញមួយថ្ងៃ។ បន្ថែមលើនេះ គួរចៀសវាងញ៉ាំចេក នៅពេលពោះទទេផងដែរ ព្រោះវាអាចបណ្តាលឲ្យមានជំងឺក្រពះ៕
27-12-2017
Thursday, December 14, 2017
Subscribe to:
Posts (Atom)
-
តើនឹងមានអ្វីកើតឡើង បើញ៉ាំចេកទុំនៅពេលយប់? ចេកសម្បូរដោយជាតិសរសៃ ជួយសម្រួលដល់ការរំលាយអាហារ និងមានអត្ថប្រយោជន៍ជាច្រើនទៀត ស...








