Wednesday, December 27, 2017
តារាចម្រៀងល្បីៗកូរ៉េខាងត្បូងទៅលាលោកJonghyunជាលើកចុងក្រោយទាំងទឹកភ្នែក
បន្ទាប់ពីទទួលដំណឹងមរណភាពរបស់តារាចម្រៀងនាំមុខនៃក្រុមចម្រៀងSHINee លោក Kim Jonghyun បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនថាអ្នកគាំទ្រមិនថាអ្នកចម្រៀងដូចគ្នា។គ្រប់គ្នាបានបង្ហាញក្ដីសោកសង្រេង ចំពោះការបាត់បង់កំពូលតារាចម្រៀងវ័យ២៧ឆ្នាំរូបនេះ។ក្រុមចម្រៀងល្បីៗរបស់កូរ៉េខាងត្បូងដូចជាGirls' Generation ក្រុមBTS និងEXOជាដើម បានទៅលាលោក Kim Jonghyunដល់មន្ទីរពេទ្យទាំងទឹកភ្នែក។
លោកJonghyunត្រូវបានបងស្រីប្រទះឃើញសន្លប់នៅក្នុងផ្ទះរបស់លោកនៅGangnam នាម៉ោងប្រមាណ៦ល្ងាច។ភ្លាមៗលោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្ដែជាអកុសលក្រុមគ្រូពេទ្យមិនអាចជួយបានទេ។ការស្លាប់របស់លោកប៉ូលិសរាយការណ៍ថា ដោយសារការធ្វើអត្ដឃាត។លោកធ្លាប់មានបញ្ហាធ្លាក់ទឹកចិត្ដខ្លាំង។សារចុងក្រោយដែលលោកបានផ្ញើទៅបងស្រីគឺ “ខ្ញុំពិតជាពិបាកខ្លាំងណាស់ពេលនេះ។សូមប្រាប់អ្នករាល់គ្នាឲ្យខ្ញុំផង ប្រាប់ថាខ្ញុំមានអារម្មណ៍មិនល្អទេ។នេះជាសារចុងក្រោយរបស់ខ្ញុំ។”
សូមបញ្ជាក់ថា លោកJonghyunបានបង្ហាញខ្លួនជាមួយក្រុមSHINeeក្នុងឆ្នាំ២០០៨។លោកមិនត្រឹមជាអ្នកចម្រៀង ជាអ្នករាំនោះទេ លោកក៏ជាអ្នកសរសេរចម្រៀង ហើយអាចច្រៀងទោលបានយ៉ាងពិរោះទៀតផង។ថ្មីៗនេះលោកទើបបានបង្ហាញខ្លួនក្នុងការប្រគុំតន្ដ្រីមួយនៅទីក្រុងសេអ៊ួល៕
Subscribe to:
Post Comments (Atom)
-
តើនឹងមានអ្វីកើតឡើង បើញ៉ាំចេកទុំនៅពេលយប់? ចេកសម្បូរដោយជាតិសរសៃ ជួយសម្រួលដល់ការរំលាយអាហារ និងមានអត្ថប្រយោជន៍ជាច្រើនទៀត ស...

No comments:
Post a Comment